ចំណេះដឹងទាក់ទងនិងការគ្រប់គ្រងតូបលក់រាយ

មិត្តសំលាញ់តូបលក់ចាប់ហួយ

“ការកំណត់ថ្លៃលក់ និងប្រាក់ចំណេញ”
មានសារសំខាន់បំផុតនាពេលបច្ចុប្បន្នសម្រាប់ការប្រកបអាជីវកម្មលក់រាយជាប្រភេទហាងចាប់ហួយ ឬមីនីម៉ាត ក្នុងទីផ្សារប្រកួតប្រជែងខ្ពស់ និងថែមទាំងជាមធ្យោបាយមួយក្នុងការទាក់ទាញអតិថិជនបានកាន់តែលឿន។ ការដាក់បញ្ចូលប្រភេទទំនិញច្រើនប្រភេទនៅក្នុងហាង និងការកំណត់តម្លៃលក់តាមប្រភេទទំនិញមានសារៈសំខាន់ក្នុងការទទួលបានប្រាក់ចំណេញ ដែលអាចហៅបានថាប្រាក់ចំណេញចម្រុះ។

1. ការកំណត់តម្លៃដើម្បីបង្កើនការលក់ និងប្រាក់ចំណេញ
ផលិតផលដែលចាំបាច់គួរតែកំណត់តម្លៃឲ្យស្មើឬទាបជាងគូប្រជែងដើម្បីបញ្ជាក់ថាហាងរបស់យើងលក់របស់មិនថ្លៃ។

2. ការកំណត់តម្លៃដើម្បីបង្កើនប្រាក់ចំណេញ និងភាពទាន់សម័យ
ផលិតផលថ្មីឬផលិតផលតាមរដូវកាល អាចកំណត់តម្លៃបានខ្ពស់ និងប្រាក់ចំណេញបានច្រើនសម្រាប់រយៈពេលខ្លី។

3. ការកំណត់តម្លៃដើម្បីបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែង
ផលិតផលឬសេវាពិសេសដែលហាងនៅជិតមិនមាន អាចកំណត់តម្លៃខ្ពស់ជាងផលិតផលធម្មតា ដើម្បីបង្កើនប្រាក់ចំណេញ។