ចំណេះដឹងទាក់ទងនិងការគ្រប់គ្រងតូបលក់រាយ

មិត្តសំលាញ់តូបលក់ចាប់ហួយ

“ការជ្រើសរើសផលិតផល និងសេវាកម្ម”
អាជីវកម្មគួរតែមានផលិតផល និងសេវាកម្មដែលបំពេញតម្រូវការអតិថិជនគោលដៅអោយបានច្រើនបំផុតដែលអាចធ្វើបាន។ ការមានផលិតផល និងសេវាកម្មល្អធ្វើអោយម្ចាស់អាជីវកម្មអាចបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញផងដែរ។

1. ផលិតផលដែលចាំបាច់ (ក្រុមផលិតផលសំខាន់ដើម្បីបង្កើនការលក់)
ទំនិញលក់ដាច់ ជាទូទៅជាប្រភេទផលិតផលចាំបាច់ដែលជាតម្រូវការអតិថិចនប្រចាំថ្ងៃ។
2. ផលិតផលថ្មី ផលិតផលពិសេស និងផលិតផលតាមរដូវកាល
ជាផលិតផលជួយបង្កើនការលក់ បង្កើនប្រាក់ចំណេញ និងធ្វើឲ្យហាងមានកេរ្តិឈ្មោះល្អផងដែរ។

3. សេវាកម្មពិសេស
បង្ហាញភាពខុសប្លែកពីដៃគូប្រកួតប្រជែងនិងការទាក់ទាញអតិថិជន ម្ចាស់អាជីវកម្មគួរតែពិចារណា សេវាកម្មបន្ថែមផ្សេងៗ ក្នុងហាងដូចជា សេវាកម្មផ្ទេរប្រាក់ បង់ថ្លៃទឹក ភ្លើងជាដើម។