ข่าวประชาสัมพันธ์

ព័ត៌មាននិងសកម្មភាព

28 ឧសភា 2017
Krong Pealy

ពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការផ្សារដំបូងរបស់ ម៉ាក្រូនៅរាជធានីភ្នំពេញ រាជធានីភ្នំពេញ- ម៉ាក្រូ ជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិក មកពីប្រទេសថៃ បានរៀបចំជាផ្លូវការនូវ ពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការផ្សាម៉ាក្រូកម្ពុជាសាខាដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងផ្តល់ជូនផលិតផលច្រើនប្រភេទ និង ច្រើនជម្រើសទៅដល់សមាជិកអាជីពរបស់ខ្លួន ព្រមទាំង ប្រតិបត្តិករអាជីវកម្មជាច្រើន រួមមាន ម្ចាស់ហាងលក់រាយ ហាងចែកចាយបន្ត សណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មម្ហូបអាហារ អាជីវកម្មផ្នែកសេវាកម្ម ទីភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នសិក្សា និង ប្រតិបត្តិករអាជីវកម្មជាច្រើនទៀត។ ពិធីផ្លូវការនេះបានទទួលកិត្តិយសចូលរួមក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន។ លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន បានមានប្រសាសន៏ថា “ព្រឹត្តិការណ៏នេះគឺជាសេចក្តីសោមនស្ស និង កិត្តិយសរបស់យើងខ្ញុំ ដែលមានឱកាសបើកសាខាដំបូងរបស់ ម៉ាក្រូ នៅរាជធានីភ្នំពេញ។ ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ម៉ាក្រូ បាននិងកំពុងផ្តល់ជូនអតិថិជនថៃជាច្រើន នូវផលិតផលច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ហើយក៏ទទួលបានបទពិសោធន៍គ្រប់ជ្រុងជ្រោយក្នុងអាជីវកម្មបោះដុំរបស់យើងផងដែរ ។ ការបើកសាខានៅភ្នំពេញគឺជាការចាប់ផ្តើមដ៏សំខាន់នៅកម្ពុជា ហើយយើងជឿជាក់ថាដោយសាររាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍឥតឈប់ឈរ រួមនិង ការជម្រុញដោយ សហគមន៍សេដ្ឋកិច្ចអាស៊ាន ភ្នំពេញមានសក្តានុពលច្រើននឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយរបស់កម្ពុជា គួបផ្សំនឹងកំណើនតម្រូវការរបស់អតិថិជនចំពោះគុណភាពផលិតផលមកពីគ្រប់ទិសទីក្នុងពិភពលោកផងនោះ យើងជឿជាក់ថា យើងអាចឆ្លើយតបបានទៅនឹងតម្រូវការទាំងនេះបាន”។ ផ្សារដំបូងរបស់ម៉ាក្រូនៅភ្នំពេញនឹងបើកដំណើរការនៅខែធ្នូចុងឆ្នាំនេះ។ក្នុងទំហំផ្ទៃដី៥ហិកតា មាន១ម៉ឺនម៉ែត្រការ៉េ គឺជាទីតាំងសំខាន់សម្រាប់លក់ទំនិញបំពាក់ដោយម៉ាស៊ីនត្រជាក់ និង សម្រាប់ចំណតយានយន្តជាង៥០០គ្រឿង ។ គ្រប់ផលិតផលសុទ្ធសឹងតែមានគុណភាពខ្ពស់និងមានការធានាសុវតិ្ថភាព ដោយប្រទេសថៃ និង ស្តង់ដារអន្តរជាតិ ហើយផលិតផលនីមួយៗមានការរៀបចំដាក់តាំងទៅតាមប្រភេទដើម្បីងាយស្រួលក្នុងការស្វែងរក។ សំខាន់ជាងនេះទៀត ម៉ាក្រូផ្តល់ជូនក្នុងតំលៃបោះដុំ ដើម្បីឲ្យអតិថិជនចែកចាយបន្តទទួលបានផលចំណេញ។ លោកស្រី ស៊ុឆាដា បានមានប្រសាសន៏បន្តទៀតថា “ ម៉ាក្រូ (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនរួមទុនជាមួយ ម៉ាក្រូថៃ និង ដៃគូពាណិជ្ជករកម្ពុជាក្នុងស្រុក (L.Y.P Group Company Limited) ។ ក្រុមហ៊ុននេះបានចុះបញ្ជី ដើម្បីចែកចាយផលិតផលបោះដុំ សម្រាប់អ្នកលក់រាយ និង អាជីវកម្មដែលទាក់ទង។ យើងជឿជាក់ថា ម៉ាក្រូនឹងទទួលបានការស្វាគមន៏យ៉ាងកក់ក្តៅនិងមាន ឱកាសក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលម្ហូមអាហាររបស់កម្ពុជា សម្រាប់អតិថិជនអាជីពកម្ពុជាដូចដែលយើងខ្ញុំបានសហការជាមួយអតិថិជនថៃយើងខ្ញុំក្នុងរយៈពេលជាង២៧ឆ្នាំមកនេះដែរ”។ ម៉ាក្រូ ប្រកាន់ខ្ជាប់នូវកិច្ចការទំនួលខុសត្រូវសង្គម និង អភិបាលកិច្ចល្អ។ ទស្សនៈវិស័យរបស់ក្រុមហ៊ុនបានផ្តោតទៅលើសសរស្តម្ភ ៣ គឺ ដើម្បីចីរភាព ប្រទេស សហគមន៍និង ក្រុមហ៊ុន ដែលនឹងជួយដល់ផលប្រយោជន៏សង្គម សេដ្ឋកិច្ច និង បរិស្ថាន។ លោកស្រី ស៊ុឆាដា បានផ្តល់ចំណាប់អារម្មណ៍ចុងក្រោយថា “ ជាងនេះទៅទៀត យើងក៏មានការតាំងចិត្តខ្ពស់ក្នុងការធ្វើការសហការជាមួយអ្នកផ្គត់ផ្គង់ និង កសិករក្នុងស្រុកផងដែរ ដើម្បីអភិវឌ្ឍន៍ទាំងគុណភាពផលិតផល សុវត្ថិភាព និង អនាម័យ សម្រាប់អតិថិជនរបស់យើងគ្រប់គ្នា។ ទាំងអស់នេះសុទ្ធសឹងជាផ្នែកនៃការប្តេជ្ញាចិត្តរបស់យើង ដើម្បីក្លាយជា “ដៃគូអាជីវកម្មរបស់អ្នក” ។ ព័ត៌មានលំអិតសូមចូលទៅមើលលើទំព័ហ្វេសបុករបស់ម៉ាក្រូកម្ពុជា www.facebook.com/makrocambodia   រូបភាពខាងក្រោម ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយកក្រុមហ៊ុន មហាជន ស៊ីយ៉ាម ម៉ាក្រូចំកាត់មហាជន ចូលរូមជាអធិបតីក្នុងពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការផ្សារម៉ាក្រូកម្ពុជាដំបូងបង្អស់នៅភ្នំពេញ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំមកពីប្រទេសថៃ រួមនឹងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។