ข่าวประชาสัมพันธ์

ព័ត៌មាននិងសកម្មភាព

20 មិថុនា 2017
PRIII

ក្រុមការងាររបស់ម៉ាក្រូចុះសាកសួរអតិថិជន និងបានត្រៀមខ្លួនរួចរាល់ដើម្បីការសម្ពោធ ជាផ្លូវការនៅចុងឆ្នាំនេះ រាជធានីភ្នំពេញ- ម៉ាក្រូ ជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិក មកពីប្រទេសថៃ ដែលផ្តល់ជូនផលិតផលច្រើនប្រភេទ និង ច្រើនជម្រើស ពីអ្នកផ្គត់ផ្គង់ក្នុងស្រុក និង អន្តរជាតិ បានរៀបចំក្រុមការងាររួចរាល់ហើយដើម្បីចុះសាកសួរអតិថិជន ជុំវិញទំនុកចិត្តនិងការផ្តល់ជូនសេវាកម្មពីសាខាម៉ាក្រូដំបូងនៅភ្នំពេញ ដែលនឹងបើកដំណើរការនៅដំណាច់ឆ្នាំនេះ។ លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន បានមានប្រសាសន៏ថា “ម៉ាក្រូ បានបង្កើតក្រុមការងារសេវាកម្មអថិជនដើម្បីផ្តល់ជូននូវជំនាញក្នុងការគ្រប់គ្រងអាជីវកម្មលក់រាយ។ សេវាកម្មនេះផ្តល់ជូនដល់ហាងលក់រាយ និងភោជនីយដ្ឋានជាសមាជិក។ សម្រាប់ហាងលក់ចាប់ហួយ និង ភោជនីយដ្ឋានដែលចាប់អារម្មណ៍ នឹងទទួលបានព័ត៌មានជាច្រើនដោយគិតឥតថ្លៃពីកម្មវិធីសម្រាប់សមាជិកដូចជា របៀបគ្រប់គ្រងអាជីវកម្ម ៨ជំហានដើម្បីជោគជ័យក្នុងអាជីវកម្មលក់រាយ ក៏ដូចជា សិក្ខាសាលាស្តីពីអាជីវកម្មបោះដុំនិងលក់រាយ ដើម្បីជួយដល់ការពង្រីកអាជីវកម្ម ឫក៏ការចាប់ផ្តើមថ្មីប្រកបដោយទំនុកចិត្តនៃអាជីវកម្មរបស់ពួកគេ។ យើងសង្ឃឹមថាយើងនឹងទទួលបានការស្វាគមន៏យ៉ាងកក់ក្តៅ និង ឱកាសក្នុងការក្លាយជាដៃគូអាជីវកម្មរបស់ពួកគេនាពេលខាងមុខឆាប់ៗនេះ” ។ ម៉ាក្រូ នឹងបើកដំណើរការសាខាដំបូងក្នុងរាជធានីភ្នំពេញនៅខែធ្នូចុងឆ្នាំនេះ។ ក្នុងទំហំផ្ទៃដី៥ហិកតា មាន១ម៉ឺនម៉ែត្រការ៉េ គឺជាទីតាំងសំខាន់សម្រាប់លក់ទំនិញបំពាក់ដោយម៉ាស៊ីនត្រជាក់ និង សម្រាប់ចំណតយានយន្តជាង៥០០គ្រឿង ។ គ្រប់ផលិតផលសុទ្ធសឹងតែមានគុណភាពខ្ពស់និងមានការធានាសុវតិ្ថភាព ដោយប្រទេសថៃ និង ស្តង់ដារអន្តរជាតិ ហើយផលិតផលនីមួយៗមានការរៀបចំដាក់តាំងទៅតាមប្រភេទដើម្បីងាយស្រួលក្នុងការស្វែងរក។ កត្តាសំខាន់បំផុតនោះគឺម៉ាក្រូលក់ក្នុងតំលៃបោះដុំជូនដល់អតិថិជនលក់រាយដើម្បីឲ្យពួកគាត់យកទៅលក់បន្តហើយទទួលបានផលចំណេញ។ ម៉ាក្រូក៏នឹងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាក្នុងស្រុក ព្រមទាំងផ្តល់ការបណ្តុះបណ្តាលទាំងក្នុងស្រុកនិងក្រៅប្រទេសផងដែរ។ ជាងនេះទៅទៀត ម៉ាក្រូប្រកាន់ខ្ជាប់នូវគោលការណ៏អភិបាលកិច្ចល្អ និង កិច្ចការទំនួលខុសត្រូវសង្គម។ គុណតម្លៃរបស់ក្រុមហ៊ុនបានផ្អែកទៅលើផលប្រយោជន៏៣សំខាន់ឆ្ពោះទៅរកនិរន្តរភាព រួមមាន ប្រទេស សហគមន៍ និង ក្រុមហ៊ុន រួមចំនែកជួយដល់ផលប្រយោជន៏សង្គម សេដ្ឋកិច្ច និងបរិស្ថាន។ លោកស្រី ស៊ុឆាដា បានមានប្រសាសន៏បន្តទៀតថា “ ម៉ាក្រូនឹងប្រឹងប្រែងព្យាយាមជួយដល់សកម្មភាពណាដែលមានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និង បរិស្ថាន។ ស្របតាមផ្នែកមួយនៃការតាំងចិត្តរបស់យើងដើម្បីក្លាយ ជាដៃគូអាជីវកម្មរបស់អ្នក យើងនឹងជួលបុគ្គលិកក្នុងស្រុកដើម្បីជួយផ្តល់ចំណេះដឹងបន្ថែមនិងរបៀបគ្រប់គ្រងអាជីវកម្មដល់អ្នកលក់ចាប់ហួយក្នុងស្រុក រួមជាមួយនឹងយុទ្ធនាការមួយចំនួនទៀតប្រកបដោយបរិយាកាសរួសរាយ និងស្និទ្ធស្នាល” ។ ម៉ាក្រូ កម្ពុជា ជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកដែលរួមទុនជាមួយ ម៉ាក្រូថៃ និង ដៃគូពាណិជ្ជករកម្ពុជាក្នុងស្រុក (L.Y.P Group Co., Ltd) ក្រោមការតាំងចិត្តខ្ពស់ ដើម្បីជាដៃគូអាជីវកម្មដែលជាទីទុកចិត្ត។ អតិថិជនដែលជាសមាជិក ទាំងអ្នកលក់រាយ តូចតាច និងអ្នកផ្តល់សេវាកម្មម្ហូបអាហារ នឹងរីករាយទទួលបានផលិតផលប្រកបដោយគុណភាពនិង តម្លៃសមស្រប ដែលអាចឲ្យពួកគេយកទៅលក់បន្តទទួលបានផលចំណេញ និង ធ្វើឲ្យពួកគេអាចគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់ពួកគេបានយ៉ាងមានប្រសិទ្ធិភាព។ ព័ត៌មានលំអិតសូមទស្សនាលើទំព័រហ្វេសបុកផ្លូវការរបស់ម៉ាក្រូ(ខេមបូឌា) www.facebook.com/makrocambodia រូបភាពខាងក្រោម ក្រុមការងារមកពីក្រុមហ៊ុន មហាជន ស៊ីយាម ម៉ាក្រូ រួមជាមួយក្រុមការងារម៉ាក្រូ(ខេមបូឌា)បានចុះសាកសួរអាជីវករលក់រាយដែលមានចំណាប់អារម្មណ៍ចូលជាសមាជិករបស់ម៉ាក្រូ។ មជ្ឈមណ្ឌលលក់ដុំនឹងបើកដំណើរការនៅចុងឆ្នាំនេះដែលមានទីតាំងនៅទល់មុខបុរីពិភពថ្មី សែនសុខ។ (នេះជារូបគំរូប៉ុណ្ណោះមិនទាន់ជារូបរើសចុងក្រោយទេ)