ข่าวประชาสัมพันธ์

ព័ត៌មាននិងសកម្មភាព

28 សីហា 2018
តើហេតុអ្វីខ្លះដែលអតិថិជនប្រភេទសណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មម្ហូបអាហារ គួរសម្រេចចិត្តទិញទំនិញនៅផ្សារម៉ាក្រូ?

ម៉ាក្រូ គឺជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកមកពីប្រទេសថៃ ដែលផ្តល់សេវាកម្មដល់សមាជិកអាជីពក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មម្ហូបអាហារ ហាងលក់ចាប់ហួយ ព្រមទាំងប្រតិបត្តិករអាជីវកម្មជាច្រើនទៀត។ ម៉ាក្រូផ្តល់ជូនទាំងផលិតផលក្នុងស្រុក និងអន្តរជាតិជាច្រើនប្រភេទ ប្រកបដោយគុណភាពដែលធានាសុវត្ថិភាពដោយស្តង់ដារប្រទេសថៃនិងអន្តរជាតិក្នុងតម្លៃដែលអតិថិជនអាចគ្រប់គ្រងនិងទទួលបានប្រាក់ចំណេញ។

តើហេតុអ្វីខ្លះដែលអតិថិជនប្រភេទសណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មម្ហូបអាហារ គួរសម្រេចចិត្តទិញទំនិញនៅផ្សារម៉ាក្រូ?

អតិថិជនជំនាញប្រភេទសណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មម្ហូបអាហារ បាននិងកំពុងគាំទ្រផ្សារម៉ាក្រូ យ៉ាងពេញទំហឹងដោយសារមូលហេតុមួយចំនួនដូចជា ម៉ាក្រូជ្រើសរើសទំនិញលក់ទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ម៉ាក្រូផ្គត់ផ្គង់ផលិតផលច្រើនប្រភេទ និងច្រើនជម្រើស ហើយម៉ាក្រូយកចិត្តទុកដាក់ជាខ្លាំងទៅលើគុណភាព និងសុវត្ថិភាពចំណីអាហារគ្រប់ពេលវេលា។

ការយល់ច្បាស់ពីតម្រូវការរបស់អតិថិជន គឺសំខាន់ខ្លាំងណាស់សំរាប់ការប្រកបអាជីវកម្មប្រចាំថ្ងៃ។ ម៉ាក្រូ បានយល់ច្បាស់ និងតែងតែព្យាយាមផ្តល់នូវផលិតផលទាំងឡាយណាដែលជាតម្រូវការចាំបាច់ និងត្រឹមត្រូវសំរាប់អតិថិជនគោលដៅរបស់យើងជានិច្ច។ ការធ្វើបែបនេះមិនត្រឹមតែអាចជួយឲ្យអតិថិជនទាំងអស់មានភាពងាយស្រួល សន្សំសំចៃពេលវេលា និងថវិកា ប៉ុន្តែវាថែមទាំងសម្រាលការចំណាយនានាទៅលើការស្តុកទំនិញដែលលក់មិនសូវដាច់ ក៏ដូចជាការបាត់បង់ប្រាក់ចំណូលបន្ថែម ដោយសារទំនិញទាំងនោះមិនអាចលក់ចេញ ឬហួសថ្ងៃផុតកំណត់នៃការប្រើប្រាស់ជាដើម។ ការយល់ជាក់ច្បាស់ពីតម្រូវការត្រឹមត្រូវរបស់អតិថិជនគោលដៅនីមួយៗ ក៏បានផ្តល់ភាពងាយស្រួលជាច្រើនដល់ការរៀបចំកម្មវិធីបញ្ចុះតម្លៃ និងសកម្មភាពពាក់ព័ន្ធផ្សេងៗជាច្រើនដល់អតិថិជនកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ជាលទ្ធផល អតិថិជនទាំងអស់នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ពីផ្សារម៉ាក្រូ ជាពិសេសតាម រយៈកម្មវិធីអត្ថប្រយោជន៍សំរាប់អតិថិជនដែលផ្តល់ជូនរយៈពេលពេញមួយឆ្នាំតែម្តង។

ភាពសំបូរបែបនៃផលិតផលគ្រប់មុខ បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការផ្តល់ភាពពេញចិត្តដល់អតិថិជន និងបទពិសោធន៍ដ៏ល្អ។ អតិថិជនជំនាញទាំងឡាយ ជាទូទៅមានភាពមមាញឹកជាខ្លាំងជាមួយអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។ ពេលវេលា សូម្បីមួយវិនាទី គឺមានតម្លៃជាខ្លាំង។ ដូច្នេះ ពួកគាត់តែងតែត្រូវការស្វែងរកផ្សារ ឬមជ្ឈមណ្ឌលផ្គត់ផ្គង់ណាមួយដែលមានលក់ទំនិញគ្រប់ប្រភេទដែលគាត់ត្រូវការ និងចំណាយពេលតិចបំផុត រួចគាត់អាចត្រឡប់មកបន្តអាជីវកម្មរបស់គាត់វិញភ្លាមៗ។ ហេតុដូចនេះហើយ ម៉ាក្រូគឺជាជម្រើសមួយដ៏ល្អបំផុត។ ម៉ាក្រូ មិនត្រឹមតែខិតខំប្រឹងប្រែងផ្តល់ផលិតផលតាមតម្រូវការរបស់អតិថិជនគ្រប់គោលដៅនោះទេ យើងថែមទាំងព្យាយាមផ្តល់នូវជម្រើសនៃផលិតផលច្រើនមុខដល់អតិថិជនសំរាប់ការជ្រើសរើសផងដែរ។

លើសពីនេះ គ្រប់ផលិតផលដែលផ្សារម៉ាក្រូជ្រើសរើសយកមកផ្តល់ជូនអតិថិជន គឺយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើគុណភាព និងសុវត្ថិភាពសំរាប់អ្នកប្រើប្រាស់គ្រប់រូប។ ផ្សារយើងខ្ញុំ មានបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ និងគួរទុកចិត្តជាមួយក្រុមហ៊ុនជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្សារម៉ាក្រូ ប្រើប្រាស់គំរូស្តង់ដាច្បាស់លាស់ពីប្រទេសថៃក្នុងការជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់សំរាប់ផលិតផល ស្រស់គ្រប់ប្រភេទ។ រាល់ផលិតផលស្រស់ទាំងអស់ដែលមានលក់ក្នុងផ្សារម៉ាក្រូ គឺយើងអាចដឹង និងស្វែងរកប្រភពដើមរបស់វាបានយ៉ាងឆាប់រហ័ស។ ផ្សារម៉ាក្រូ ប្រើប្រាស់ប្រព័ន្ធស្តង់ដារត្រួតពិនិត្យគុណភាពពីប្រទេសថៃ ដែលយើងបានប្រើប្រាស់អស់រយៈពេលជិត ៣ ទសវត្សរ៍មកហើយ។ បន្ថែមពីនេះ ម៉ាក្រូកំពុងបន្តប្រឹងប្រែងជារៀងរាល់ថ្ងៃក្នុងការរក្សាការផ្តល់ជូននូវផលិតផល ដែលស្រស់ និងមានគុណភាពដល់អតិថិជន តាមរយៈការបន្តការអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាចំណេះដឹងដល់អ្នកផ្គត់ផ្គង់ទាំងឡាយ ដោយមានការប្រឹក្សាយោបល់ដោយអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំពីប្រទេសថៃ។ នាថ្ងៃអនាគត ម៉ាក្រូនឹងបង្កើតជាកម្មវិធីបណ្តុះបណ្តាលផ្សេងៗសំរាប់ក្រុមហ៊ុនផ្គត់ផ្គង់ ដែលគម្រោងនេះគឺជាផ្នែកមួយនៃគោលដៅរួមរបស់យើង ពោលផ្សារម៉ាក្រូគឺជាផ្នែកមួយនៃសង្គម ដូច្នេះយើងសង្ឃឹមថានឹងរីកចម្រើនទាំងអស់គ្នា។ ការបណ្តុះបណ្តាលនោះនឹងរួមបញ្ចូលនូវប្រធានបទសំខានៗដូចជា ចំណេះដឹងអំពីការប្រមូលទិន្នផល ការវិចខ្ចប់ ការដឹកជញ្ជូន វិធីសាស្រ្តក្នុងការរក្សាទំនិញ ជាដើម។ ម៉ាក្រូសន្យាថានឹងបន្តចូលរួមបង្កើនសមត្ថភាពកសិកររបស់យើងឲ្យមានការរីកចម្រើនជាលំដាប់។

អ្វីដែលកាន់តែពិសេសនោះគឺថា អតិថិជនប្រភេទសណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មម្ហូបអាហារនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីយុទ្ធនាការបញ្ចុះតម្លៃយ៉ាងច្រើនដែលរៀបចំដោយផ្សារម៉ាក្រូ។ ជាកស្តែង យើងទើបតែបានរៀបចំកម្មវិធីម្ហូបអាហារលើកទី២ នៅផ្សារម៉ាក្រូសាខាសែនសុខ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែសីហា កន្លងទៅ។ ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីមួយក្នុងចំនោមកម្មវិធីអត្ថប្រយោជន៍សំរាប់សមាជិកម៉ាក្រូ ហើយវាជាវេទិកាមួយដែលអតិថិជនអាចជាវទំនិញក្នុងតម្លៃពិសេស។ លើសពីនេះ ក៏មានការដាក់តាំងបង្ហាញនូវផលិតផលរបស់ក្រុមហ៊ុនជាដៃគូជាច្រើន និងការសំដែងការធ្វើម្ហូបពីចុងភៅជំនាញផងដែរ។ អតិថិជនអាចដើរទិញទំនិញ និងភ្លក់ចំណីឆ្ងាញ់ៗក្នុងពេលតែមួយផងដែរ។

ម៉ាក្រូប្តេជ្ញាក្លាយជាដៃគូអាជីវកម្មដ៏គួរទុកចិត្តរបស់លោកអ្នក។