ចំណេះដឹងទាក់ទងនិងការគ្រប់គ្រងតូបលក់រាយ

មិត្តសំលាញ់តូបលក់ចាប់ហួយ

“ការតុបតែងហាង”
ជាគន្លឹះសំខាន់មួយទៀតដែលទាក់ទាញអតិថិជនចាស់ និងអតិថិជនថ្មីមកជាវទំនិញក្នុងហាង។ ពេលខ្លះម្ចាស់ចាប់ហួយ ឬមីនីម៉ាត មិនបានចាប់អារម្មណ៍ថាការងារទាំងនេះពួកគាត់អាចធ្វើបានដោយខ្លួនឯងជាមួយនឹងគំនិត និងរចនាបទផ្ទាល់ខ្លួន។

1. ការតុបតែងផ្នែកក្រៅហាង
ជាចំណុចសំខាន់សម្រាប់ទាក់ទាញអតិថិជនចាស់ និងថ្មីចូលក្នុងហាង។ ការតុបតែងផ្នែកខាងក្រៅមានដូចជាការ ប្រើប្រាស់សម្ភារប្រចាំតំបន់ ការលាបព័ណហាង ការបិទស្លាក និងការតុបតែងប្លែកក្នុងការទាក់ទាញអតិថិជន។

2. ការតុបតែងខាងក្នុងហាង
ជាការផ្តល់ភាពងាយស្រួល និងភាពពេញចិត្តដល់អតិថិជន។ ចំណុចទាំងអស់មានដូចជាពន្លឺក្នុងហាង សម្លេង របៀបរៀបរយ ភាពងាយស្រួល និងាករធ្វើអោយអតិថិជនសប្បាយចិត្តផងដែរ។

3. ការតុបតែងតាមរដូវកាល
ជាកត្តាធ្វើឲ្យអតិថិជនអាចសម្គាល់ និងសាងរូបភាពល្អៗដល់ហាង ដែលផលិតផលតាមរដូវកាល។